ប្លែកៗ

រកឃើញភូមិបុរាណកប់ក្រោមដី ក្នុងយុគសម័យសំរិទ្ធ មានអាយុកាល ៣,០០០ឆ្នាំ នៅអង់គ្លេស

អង់គ្លេស៖ បុរាណវិទូនៃវិទ្យាស្ថាន Cambridgeshire Fens ក្នុងប្រទេសអង់គ្លេស កាលពីពេលថ្មីៗនេះ បានរកឃើញភូមិបុរាណមួយ ដែលស្ថិតក្នុងយុគសម័យសំរិទ្ធ មានអាយុកាល ៣.០០០ឆ្នាំ ក្នុងតំបន់ស្ថានីយ៍បុរេប្រវត្តិ Must Farm ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN  ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។

ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ អេស្កាវាទ័រ បានជីកកកាយរកឃើញសំណាកដ៏មានតម្លៃជាច្រើន រួមទាំងគ្រឿងស្មូន, វាយនភ័ណ្ឌ, ឧបករណ៍ធ្វើពីដែក និងឈើគ្រញូងនាសម័យបុរាណជាច្រើន ពីតំបន់ស្ថានីយ៍បុរេប្រវត្តិមួយនេះ។

ភូមិបុរាណ

ភូមិបុរាណ

ការជីកកកាយនេះ ត្រូវបានធ្វើឡើងនៅក្រោមតង់រាងចតុកាណកែងដ៏ធំ ក្នុងតំបន់បុរេប្រវត្តិនេះ ប្រហែលមួយពាន់ម៉ែត្រការ៉េ ហើយទទួលបានការសហការឧបត្ថម្ភដោយអង្គការបេតិកភ័ណ្ឌ ក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាល មន្ទីរប្រវត្តិសាស្រ្តអង់គ្លេស និងពីអ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន Forterra។

ប្រភពព័ត៌មានបានឲ្យដឹងថា បុរាណវិទូបានមកដល់តំបន់នេះកាលពីខែកញ្ញាកន្លងទៅ ហើយពួកគេបានប្រើតង់គ្របពីលើតំបន់នេះទាំងមូល ដើម្បីការពារពីខ្យល់ និងភ្លៀង ហើយធ្វើការជីកកកាយជាច្រើនម៉ែត្រ ពីក្រោមនីវូទឹកសមុទ្រ។

តាមរយៈការជីកកកាយ ក្រុមបុរាណវិទូបានរកឃើញសំណល់ពីបុរាណជាច្រើន រួមទាំងដាវ ប្រភេទ Wilburton ដែលមានដែកគោលមឹនភ្ជាប់នឹងដង, កន្ទេលត្បាញ ដែលធ្វើពីដើមកប្បាស គឺជាសម្ភារៈដ៏កម្ររកឃើញមាននៅក្នុងស្ថានភាពល្អដូចនេះ។ ពួកគេក៏បានរកឃើញ កណ្ដៀវ ក្បាលលំពែង ដែលធ្វើពីសំរិទ្ធ ព្រមទាំងគ្រឿងស្មូនជាច្រើនទៀត។

ភូមិបុរាណ

ប្រភពព័ត៌មានបន្តថា ការពិតគឺយើងមិនបានដឹងច្រើនអំពីបរជាជនសាមញ្ញនៅក្នុងយុគសម័យសំរិទ្ធនោះទេ ប៉ុន្តែបើយោងតាមសាស្រ្តាចារ្យបុរាណវិទ្យា នៃសាកលវិទ្យាល័យ Cambridge លោក Cyprian Broodbank បានឲ្យដឹងថា វាហាក់ដូចជាបានបង្ហាញកាន់តែច្បាស់ថា កាលពីសម័យនោះ មានសហគមន៍ដ៏សម្បូរបែបជាច្រើន រាយប៉ាយតាមផ្លូវទឹក នៅទូទាំងតំបន់ភក់ នៅភាគខាងកើតប្រទេសអង់គ្លេស ហើយប្រជាជនដែលរស់នៅទីនោះ មានភាគជឿនលឿនច្រើន ជាងការគិតពីមុនរបស់យើងទៅទៀត៕ 

ភូមិបុរាណ

ភូមិបុរាណ

ភូមិបុរាណ

ភូមិបុរាណ

ភូមិបុរាណ

ភូមិបុរាណ

ប្រភពពី CNN

Loading...

អត្ថបទដោយ៖

Sophea

Loading...
Loading...